ព្រឹត្តិការណ៍​សំខាន់ៗ


អស់រយៈពេលជាង ២៣ឆ្នាំក្នុងវិស័យមីក្រូហិរញ្ញវត្ថុ ក្រេឌីតបានឆ្លងកាត់នូវព្រឹត្តិការណ៍សំខាន់ៗជាច្រើន ដែលសង្ខេបមានដូចខាងក្រោមនេះ៖

 •  ឆ្នាំ១៩៩៣ ប្រតិបត្តិការក្រោមគម្រោងរបស់អង្គការសម្រាលទុក្ខមនុស្សជាតិ។
 •  ឆ្នាំ ២០០៤ ទទួលបានអាជ្ញាប័ណ្ណពីធនាគារជាតិ នៃកម្ពុជា។
 •  ឆ្នាំ ២០១០ ទទួលបានអាជ្ញាប័ណ្ណប្រមូលប្រាក់បញ្ញើ- សន្សំពីធនាគារជាតិ នៃកម្ពុជា​ដែលអនុញ្ញាតឲ្យ    ក្រេឌីតអាចទទួលប្រាក់បញ្ញើ- សន្សំពីសាធារណៈជន។ បង្កើត និងទទួលបានការអនុម័តលើគោលការណ៍ការងារសង្គមពីក្រុមប្រឹក្សាភិបាល ។
 •  ឆ្នាំ ២០១១៖
  • ធ្វើបច្ចុប្បន្នកម្មលើទសន្សវិស័យ បេសកកម្ម គុណតម្លៃ ឈ្មោះ និងស្លាកសញ្ញា។
  • ដាក់សំណើរជូនធនាគារជាតិ​ នៃកម្ពុជាលើការផ្លាស់ប្តូរភាគទុនិក៖ ក្រុមហ៊ុន Phillip MFIs Pte Ltd ចូលជាភាគទុនិកថ្មី ខណៈអង្គការ World Relief Canada និង World Hope លក់ភាគហ៊ុនចេញ។
 •  ឆ្នាំ ២០១២ ក្រុមហ៊ុន Phillip MFIs Pte Ltd ត្រូវបានអនុម័តជាផ្លូវការដោយធនាគារជាតិ នៃកម្ពុជាឲ្យចូលជាភាគទុនិកថ្មីរបស់ក្រេឌីត។
 •  ឆ្នាំ ២០១៤ ទទួលបានជោគជ័យក្នុងការច្របាច់បញ្ចូលគ្នាជាផ្លូវការរវាងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុក្រេឌីត និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុCBIRD ដែលមានភាគទុនិករួមគ្នាគឺក្រុមហ៊ុន Phillip MFIs Pte Ltd។
 •  ឆ្នាំ ២០១៥ ការដាក់ឲ្យដំណើរការប្រព័ន្ធគ្រប់គ្រងឥណទានថ្មី Orcle Flexcube ទូទាំងគ្រឹះស្ថាន។
 •  ឆ្នាំ ២០១៦៖
  • ជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឈានមុខគេមួយក្នុងប្រទេសកម្ពុជាដែល​មាន​ទ្រព្យ​សម្បត្តិ​សរុប ១៧៥,៣៦​លានដុល្លារ មាន​បុគ្គលិក​សរុប ១ ៦៧៩​នាក់ ប្រតិ​បត្តិ​ការ​ក្នុង​ខេត្ត​ ក្រុង និង​រាជ​ធា​នី​ចំនួ​ន២០។ ក្រេឌីត​កំពុង​ចាត់ចែង​គណនី​ប្រាក់​កម្ចីចំ​នួន ៨៣ ៥៥៥ ដែលមាន​សម​តុល្យប្រាក់​កម្ចីសរុប ១៤២,៣២ លានដុល្លារ គណ​នីប្រាក់ស​ន្សំចំនួន  ៦០ ១៨៦ ដែលមាន​សមតុល្យទឹក​ប្រាក់​សន្សំ​សរុប ៦៨,៧៩លានដុល្លារ ដោយប្រើប្រាស់ការិយាល័យចំនួន ៨៣។
  • ដាក់ឲ្យដំណើរការសេវា អេ ធី​ អឹម (តារយៈ ខេកាត)
  • ដាក់ឲ្យដំណើរការសេវាកម្មជាកញ្ចប់៖ សេវាបើកប្រាក់បៀវត្សរ៍ ឥណទានប្រើប្រាស់ផ្ទាល់ខ្លួន និង ឥណទានមូលធនសកម្ម
  • ដាក់ឲ្យដំណើរការសេវាទូទាត់រហ័ស (FAST Payment)
  • ទទួលបានវិញ្ញាបនបត្រពី Smart លើគោលការណ៍ការពារអតិថិជន