For students who need education loan, please click here!
ក្រេឌីត​ ទទួលបានពានរង្វាន់ "សហគ្រាសសង្គមដែលមានភាពច្នៃ ប្រឌិតបំផុត" ពីប្រទេសសិង្ហបុរី

Award_glassaward_real

 

ភ្នំពេញ ខែតុលា ឆ្នាំ ២០១៣- នាពេលថ្មីៗនេះ ក្រេឌីត ដែលជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឈានមុខគេមួយនៅប្រទេសកម្ពុជា បានទទួលពានរង្វាន់ "សហគ្រាសសង្គមដែលមានភាពឆ្នៃប្រឌិតបំផុត" ពីសមាគមន៌ Singapore Venture Capital and Private Equity Association (SVCA) នៅក្នុងពីធី Gala & Awards Dinner លើកទី ២១ ឆ្នាំ ២០១៣។

ពានរង្វាន់នេះពិតជាបានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តខ្ពស់និងការអនុវត្តន៍ជាក់ស្តែងដែលក្រេឌីតបានធ្វើ ទាំងការងារផ្នែកហិរញ្ញវត្ថុ និងការងារសង្គមចំពោះអតិថិជន និងសហគមន៍ ដែលយើងកំពុងធ្វើការជាមួយ។ នៅក្រេឌីត យើងកំពុងធ្វើជាមួយអ្នកមានចំណូលខ្ពស់ ដើម្បីជួយអ្នកដែលមានចំណូលទាប។ នេះមានន័យថា យើងពិតជាត្រូវការប្រាក់ចំណូលពីអាជីវកម្មរបស់យើង ដែលភាគច្រើនបំផុត បានមកពីអតិថិជនដែលមានកម្រិតជីវភាពប្រសើរ ដើម្បីធានានិរន្ដភាពក្នុងការធ្វើឱ្យប្រសើរឡើងនូវផលិតផលនិងសេវាកម្ម និងដើម្បី សិក្សាឆ្លើយតបនូវតំរូវការចាំបាច់ជាមូលដ្ឋានរបស់អតិថិជនដែលមានកម្រិតជីវភាពទាប។ យើងជឿថាយន្តការនេះ នឹងជួយឱ្យគ្រួសារ ទាំងអតិថិជនដែលមានកម្រិតជីវភាពប្រសើរ និងអតិថិជនដែលមានកម្រិតជីវភាពទាប អាចរស់នូវក្នុងភាពសុខដុមទាំងអស់គ្នា ដែលនេះនឹងបង្កើតបាននូវការអភិវឌ្ឍន៏សង្គម និងសេដ្ឋកិច្ចសហគមន៌ប្រកបដោយនិរន្តរ៏ភាព។

ក្រៅពីពានរង្វាន់នេះ នាពេលថ្មីៗនេះក្រេឌីតក៏បានទទួលផងដែរនូវពានរង្វាន់ចំនួន ២ ពីអង្គការKiva ទៅលើការប្រមូលប្រាក់សន្សំ និងការយកចិត្តទុកដាក់លើការផ្តល់យោបល់របស់អតិថិជន ហើយយើងក៏ទទួលបានផងដែរនូវពានរង្វាន់Seal of Pricing Transparency Awardពីអង្គកំលាភាព (MFTransparancy) ដែលបង្ហាញអំពីកំលាភាពនៃការកំណត់តំលៃរបស់ក្រេឌីតលើផលិតផល។ ក្រេឌីត ក៏ជា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ នៅប្រទេសកម្ពុជាតែមួយគត់ដែលត្រូវបានអញ្ជើញឱ្យចូលរួមក្នុងសេចក្តីថ្លែងការណ៍រួម " អ្នកដំណើរ រួមទាំង កុមារត្រូវពាក់មួកសុវត្ថិភាព " ដែលរៀបចំដោយមូលនិធិAsia Injury Prevention FoundationCoalition for Road Safety និងអង្គការ Handicap International ។ គួរបញ្ជាក់ផងដែរថា ក្រេឌីតក៏ជាសមាជិកសកម្ម និងអចិន្រ្តៃយ៍ នៃក្រុមសុខមាលភាពកុមារកម្ពុជាផងដែរ។

គួររំលឹកផងដែរថា ក្រៅពីការផ្តល់សេវាហិរញ្ញវត្ថុដែលមានភាពបត់បែន និងសំបូរបែបដែលរួមមាន សេវាសន្សំ ប្រាក់កម្ចី ផ្ទេរប្រាក់ក្នុងស្រុក ក្រេឌីតបានផ្តល់ផងដែរនូវសេវាសង្គមជាច្រើនទៀតដល់អតិថិជនក្រីក្រ ដែលរួមមាន ការបណ្តុះបណ្តាលលើការ គ្រប់គ្រងហិរញ្ញវត្ថុ ការបណ្តុះបណ្តាលលើផ្នែកកសិកម្ម និងការបណ្តុះបណ្តាលអំពីការអប់រំកុមារ។គិតមកត្រឹមខែមិថុនា ឆ្នាំ2013 ក្រេឌីត បានផ្តល់វគ្គបណ្តុះបណ្តាលលើការគ្រប់គ្រងហិរញ្ញវត្ថុដល់អតិថិជនចំនួន 18.989នាក់ វគ្គបណ្តុះបណ្តាលកសិកម្ម 3.180នាក់ និងវគ្គបណ្តុះ បណ្តាលអំពីការអប់រំកុមារ 4.606 នាក់។ ជារួមក្រេឌីតកំពុងប្រតិបត្ដិការនៅក្នុងខេត្ត និងក្រុងចំនួន 15 មានអ្នកខ្ចីប្រាក់ចំនួន 63.578នាក់ ទំហំឥណទាន 63.57 លានដុល្លារ និងប្រមូលប្រាក់សន្សំពីសាធារណជនបានចំនួន 13.35 លានដុល្លារ

សិក្សាបន្ថែមអំពីរង្វាន់នេះ ៖